លោកជំទាវ មិថុនា ភូថង ផ្ញើសារ ថ្វាយព្រះពរ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ ២០១៨
April 09, 2018 អ្នកទស្សនា :

ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារ ថ្វាយព្រះពរ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រឹស្តសករាជ ២០១៨ ទូលព្រះបង្គំ ខ្ញុំព្រះករុណានាងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់ព្រះមេត្តាប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។ ​ សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នកំពូលរបស់ជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់រៀងរហូត។ ​ ខ្ញុំព្រះករុណានាងខ្ញុំ សូមប្រសិទិ្ធពរបវរមហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ មន្ត្រីរាជការគ្រប់មុខតំណែង កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការីនី ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ​ សូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយអភិបាលគ្រប់គ្រង ថែរក្សា និងប្រសិទ្ធិពរជ័យសិរីសួស្តីដល់ប្រជាពលរដ្ឋគ្រប់រូប អោយមានសមានចិត្តជាកុសល យោគយល់គ្នា សណ្តោសប្រណី សាមគ្គីភាព រួមសុខ រួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយក្តីសុខក្សេមក្សាន្ត និងកិត្តិយសសេចក្តីថ្លៃថ្នូរតរៀងទៅ៕ #កោះកុង​ #រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ