អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ២០០គ្រួសារ នៅស្រុកបូរីជលសារ
November 21, 2020 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ រួមជាមួយក្រុមការងាររដ្ឋបាលសាលាខេត្ត ចូលរួមដោយ លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ ព្រមទាំង លោក លោកស្រី មន្រ្តីរដ្ឋាបាលសាលាស្រុក និងកងម្លាំងទាំងបី បានអញ្ជើញផ្ដល់ជូនគ្រួសារខ្វះខាតចំនួន ២០០គ្រួសារ ឃុំគោកពោធិ៍ ក្នុងស្រុកបូរីជលសារ។

មានមតិសំណេះសំណាលនាឱកាសនោដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មានប្រសាសន៍ថា ទោះបីកម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ​-១៩ បានជាសះស្បើយ ហើយក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ ព្រិត្តការណ៏ ០៣វិច្ចិកាយ៉ាងណាក៏ដោយ សូមបងប្អូនទាំងអស់មិនត្រូវធ្វេសប្រហែសពីជំងឺនេះទេ យើងទាំងអស់គ្នាត្រូវបន្តរូបរួមគ្នាដដែលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩ ជាពិសេសត្រូវមានទម្លាប់អនាម័យល្អឧស្សាហ៍លាងដៃ និងសាប៊ូឬប្រើអាកុល ទៅណាមកណាត្រូវពាក់ម៉ាស់ ព្រោះបញ្ហាជំងឺកូវីដ19 ជារួមយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលនេះមិនទាន់មានប្រទេសមហាអំណាចណាមួយប្រកាសថាមានថ្នាំសម្រាប់ព្យាបាលឬវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ អោយជាសះស្បើយមួយរយភាគរយនៅឡើយទេ គ្រាន់តែដំណាក់ការធ្វើទៅពិសោធន៍តែប៉ុណ្ណោះ ហើយជំងឺនេះគឺងាយឆ្លងខ្លាំងណាស់និងសាហាវទៀតផង ក៏ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចេះការពារខ្លួនឯងរក្សាគម្លាតសុវត្ថិភាព ហើយអនុវត្តន៍បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលពីវិធីការពារខ្លួនឯង ជំងឺនេះមិនអាចឆ្លងចូលសហគមន៍របស់យើងបាននោះទេ។

សូមបញ្ជាក់ដែរថា អំណោយដែលបានផ្ដល់ជូននាឱកាសនោះដែរ រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ មី ១កេះ និងសាប៊ូលាងដៃ ២ដុំ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ