ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង
November 21, 2020 អ្នកទស្សនា :

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការពិនិត្យសម្រេចទីតាំងទីលានកប់សំរាមក្រុងកំពង់ចាមនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤។ កិច្ចប្រជុំក៏មានកាអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញផងដែរ។

គួរបញ្ចាក់ថា៖ គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង រួមមានការងាររៀបចំបណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសំអាតទឹកកខ្វក់ និងទីលានកប់សំរាម។ សម្រាប់ខេត្តកំពង់ចាម គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានសម្រេចជ្រើសរើសទីតាំងទីលានកប់សំរាម ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ មានចំងាយ១៥គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងកំពង់ចាម។ ទីលានកប់សំរាមថ្មី ត្រូវបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អាគារការិយាល័យ កន្លែងញែក និងទុកដាក់សំណល់រឹងដែលអាចកែឆ្នៃឡើងវិញ ឃ្លាំងទុកដាក់សំណល់ដែលអាចគ្រោះថ្នាក់ ប្រព័ន្ធគ្រប់គ្រង និងរំដោះទឹកសម្អុយ ទឹកភ្លៀង រួមនឹងរណ្តៅធំចំនួន២ អាចទទួលបរិមាណសំរាមប្រមាណ៤០៨.១៩១ម៉ែត្រត្រីគុណ។

គោលបំណងចម្បងនៃការរៀបចំទីលានកប់សម្រាប់ ដើម្បីផ្តល់នូវវិធានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាព និងជាពិសេសការបំពុលទឹកលើដី ទឹកក្រោមដី ដី និងខ្យល់ ក៏ដូចជាហានិភ័យដេលជាលទ្ធផលអាក្រក់ដល់សុខភាពមនុស្ស សត្វដែលកើតមានឡើងពីទីលានចាក់សំរាម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ