រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពសិល្បៈតន្រ្តី និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២០
November 21, 2020 អ្នកទស្សនា :

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបិទមហោស្រពសិល្បៈតន្រ្តី និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី។

នាឱកាសនោះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តល់នូវអនុសាសន៍មួយចំនួន ដល់បងប្អូនបេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី ត្រូវបន្តហ្វឹកហាត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តការណ៍មហោស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ ដើម្បីដណ្តើមជ័យលាភីជូនខេត្ត និងកិត្តិយសផ្ទាល់ខ្លួន។ លោកស្រីអភិបាលរងខេត្តបានបន្តថា ចំពោះបេក្ខជន បេក្ខនារី ដែលមិនបានទទួលជ័យលាភី សូមកុំអាក់អន់ស្រពោនចិត្ត សូមបន្តខិត្តខំហ្វឹកហាត់ ពីព្រោះពិធីធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២១តទៅ។

នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ ជម្រុញដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវចូលរួមបង្កលក្ខណៈ ដល់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារមណ្ម៍លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមប្រកួតប្រជែងបានល្អប្រសើរថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការផ្តល់ឱកាសឱ្យយុវជនបញ្ចេញនូវសមត្ថភាពរបស់ខ្លួនលើវិស័យប្បធម៌និងវិចិត្រសិល្បៈនេះ។

បើតាមការបញ្ជាក់ពីលោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ការផ្សព្វផ្សាយជ្រើសរើសបេក្ខជន បេក្ខនារី បានធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែតុលា រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានវិញ្ញាសាប្រគំគងរ៉ង ប្រគំគង ៦ និងវិញ្ញាសាសម្លប្រូង។ចំពោះអ្នកទទួលបាជ័យលាភីសម្លប្រូងលេខ១ បេក្ខជន បេក្ខនារីមកពីស្រុកកែវសីមា លេខ២មកពីស្រុកពេជ្រាដា លេខ៣មកពីស្រុកអូររាំង វិញ្ញាសាប្រគំរ៉ង និងគង៦ គឺស្មើរគ្នា ដោយអ្នកទទួលបានជ័យលាភីទទួលបានប័ណ្ណសសើរ និងថវិការលើកទឹកចិត្តមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ