ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះចែកគ្រាប់ពូជដំណាំដល់គ្រួសារប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួន១៥២គ្រួសារ
November 20, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកគ្រាប់ពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់គ្រួសារប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួន ១៥២ គ្រួសារមកពីឃុំមុខដារ ឃុំសម្បត្តិមានជ័យ ឃុំចន្រ្តី ឃុំម្រាម និងឃុំសំបួរ នៅស្រុករមាសហែក ខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅឃុំមួយចំនួនក្នុងស្រុករមាសហែកដូចបានរៀបរាប់ខាងលើ ។

ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទបាននាំយកនូវពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។

ជាមួយនេះឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកគ្រាប់ពូជដំណាំដែលចែកជូននៅថ្ងៃនេះ ទៅប្រើប្រាស់បង្កបង្កើនផលឲ្យចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ហើយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងជួយគាំទ្រផ្នែកបច្ចេកដល់បងប្អូនក្នុងការដាំដុះពូជបន្លែនេះ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ