គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះចំនួន ២៨៧គ្រួសារនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមខេត្ត
November 18, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចែកអំណោយដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការសាខា អនុសាខាផងដែរ។

ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ សរុបមានចំនួុន ២២៤៨គ្រួុសារ ស្មើនិង៨៨៤៥នាក់។ ដោយឡែកថ្ងៃនេះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មាន ចំនួន ២៨៧ គ្រួសារ ក្នុងនោះមកពីតំបន់ក្រចាប់ចំនួុន ២៤២គ្រួុសារ និងភូមិជ្រោយស្លែងចំនួុន៤៥គ្រសារ។

មានប្រសាសន៍សំណេះសំំណាលជាមួុយប្រជាពលរដ្ឋក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនទុកចោលពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ទោះជាទៅដល់ទីណាក៏កាកបាទក្រហមកម្ពុជាទៅដល់ទីនោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រឺនិន្នាការនយោយអ្វីឡើយ។

លោកជំទាវក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតអនាម័យជាប់ជាប្រចាំគឺរស់នៅស្អាតផឹកស្អាត និងហូបស្អាត ពិសេសកុំមានការធ្វេសប្រហ័សចំពោះជំងឹកូវីដ១៩ ដែលបច្ចុប្បន្នកំពុងតែមានការរីករាលដាលតាមបណ្តាប្រទេសលើពិភពលោកនៅឡើយ ដោយអនុវត្តតាមការណែនាំរបស់ក្រសួុងសុខាភិបាល។ អំណោយចែកជូននាពេលនោះ ក្នុង០១គ្រួុសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង មុង០១ ភួុយ១ ក្រម៉ា០១ សារុង០១ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ