ពិធីក្រុងពាលីសាងសង់ទូក ង ខ្នាតវែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គម្ម លើទឹកដីខេត្តព្រៃវែង
April 08, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ រួមជាមួយ ឯកឧត្តម​ ស​ សុខា​ អ្នកតំណាង​រាស្រ្ត​មណ្ឌល​ព្រៃវែង​ និងលោកជំទាវ​ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត យុវជនសសយក ខេត្ត បានរៀបចំពិធីក្រុង ពាលីសាងសង់ទូក ង ខ្នាតវែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គម្មពិភពលោក លើទឹកដីខេត្តព្រៃវែង ។ សូម បងប្អូនទាំងអស់ ចូលរួមសាងសង់ទូក ង បំបែកឯតទគ្គកម្មពិភពលោកនេះទាំងអស់គ្នា។​

បន្ទាប់មក​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ និងឯកឧត្តម​ ស​ សុខា​ បាន​អញ្ជើញបន្តប្រជុំស្តីពីសង្ក្រាន្ត​ព្រៃវែង​ នៅសាលប្រជុំសាលាខេត្ត​ ។​

សូម​ បងប្អូន​ទាំងអស់​ អញ្ជើញចូលរួម​កំសាន្ត​ សប្បាយរីករាយ​ សង្រ្កាន្ត​ព្រៃវែង​ ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៤​-១៥-១៦​ ខែមេសា​ ឆ្នាំ២០១៨​ នៅក្នុងក្រុងព្រៃវែង​ ខេត្តព្រៃវែង​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ