អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្ទះសម្បែងប្រជាពលរដ្ឋ ដើម្បីជួយជួសជុលឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់
November 18, 2020 អ្នកទស្សនា :

ដំណោះស្រាយបន្តក្រោយទឹកជំនន់សម្រកចុះ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងកងកម្លាំង ក្រុមការងារអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្រង់ទិន្នជាក់ស្តែងផ្ទះសម្បែងប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីជួយជួសជុលនិងរៀបចំផ្ទះសម្បែងឡើងវិញ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅទីកន្លែងដែលទទួលរងគ្រោះទឹកជំនន់ខ្លាំង នៅក្នុងឃុំបត់ត្រង់ និងភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មានផ្ទះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងខូចខាតគ្រោងនឹងជួសជុលឡើងវិញមានចំនួន ០៩ខ្នង ក្នុងនោះ ឃុំបត់ត្រង់ចំនួន ០៥ខ្នង និងភូមិនាងកេត ឃុំឬស្សីក្រោក ០៤ខ្នង។

រសៀលថ្ងៃដដែលនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងកងកម្លាំង ក្រុមការងារ បានបន្តចុះពិនិត្យមើលស្ថានភាពផ្ទះបងប្អូនប្រជាពលរដ្ឋ នៅភូមិសេសិន សង្កាត់អូរអំបិល និងនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណបន្ថែមទៀត ដើម្បីបានទិន្នន័យ សម្រាប់ត្រៀមរៀបចំជួយជុលឡើងវិញផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ