អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធសាលាសង្កាត់អូរឬស្សី និងសមិទ្ធផលនានា ក្នុងក្រុងក្រចេះ
November 18, 2020 អ្នកទស្សនា :

សាលាសង្កាត់អូរឫស្សី និងអាគារសាលប្រជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាប្រីជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តស្រុក ក្រុង និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានឲ្យដឹងថា÷ សាលាសង្កាត់នេះបានកសាងឡើងចាប់ពីអំឡុងពាក់កណ្ដាលឆ្នាំ២០២០ មកដោយមានការឧបត្ថម្ភគាំទ្រពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជួយឧបត្ថម្ភ រួមជាមួយសប្បុរសជននានាមួយចំនួនទៀតនៅក្នុងខេត្ត។ លោកចៅសង្កាត់ បានឱ្យដឹងទៀតថាអាគារ រដ្ឋបាលសង្កាត់ថ្មីមួយខ្នងនេះ បានសាងសងរួចរាល់ទៅតាមស្តង់ដាររចនាបទរបៀបខ្មែរ ជំនួសដោយអាគារសាលាសង្កាត់ចាស់ ដែលមានសភាពទ្រុឌទ្រោម។លោកចៅសង្កាត់បានបញ្ជាក់ថា÷ ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដក្រចេះ បានសម្រេចប្រើប្រាស់កញ្ចប់ថវិកាជាតិ ដើម្បីកសាងអគាររដ្ឋបាលសាលាសង្កាត់អូឬស្សីចំនួន១ខ្នង រួមនិងអាគារសាលប្រជុំចំនួន១ខ្នង នឹងបានកសាងផ្លូវដីគ្រួសក្រហមចំនួន១០ខ្សែ ប្រវែង ៦២៣៥m និងបានដាក់លូចំនួន១១កន្លែង ក្នុងសង្កាត់អូរឫស្សី១ អូរឫស្សី២ និងភូមិស្រែស្ដៅ ក្នុងក្រុងក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តមានប្រសាសន៍ថា÷ យើងមានឱកាសមកជួបជុំគ្នាធ្វើពិធីសម្ពោធសាលាសង្កាត់នាពេលនេះ ក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បរិបូណ៌ក្រោមការដឹកនាំប្រទេសជាតិដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការអភិវឌ្ឍគ្រប់ទិសទីតំបន់ ដូច្នេះហើយយើងគ្រប់រូប ត្រូវតែចង់ចាំនិងអរគុណនូវគុណូបការៈដ៏ថ្លៃថ្លាដែលប្រមុខរាជរដ្ឋាភិបាលយើងបានខិតខំតស៊ូរំដោះប្រទេសជាតិ តាំងពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ននេះ បានប្រែក្លាយប្រទេស ពីគំនរផេះផង់ មកជាប្រទេសដែលមានការអភិវឌ្ឍ រីកចំរើនគួរឲ្យកត់សម្គាល់។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា÷ អាគាររដ្ឋបាលសាលាសង្កាត់ដែលយើងកំពុងធ្វើពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលមួយដែលបានរួមចំណែកក្នុងការកសាង ការផ្ដល់សេវាសង្គមជូនបងប្អូនប្រជាពរដ្ឋ ដោយផ្អែកទៅតាមច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ក្នុងតួនាទីបម្រើភារកិច្ចមូលដ្ឋាន បម្រើផលប្រយោជន៍រួម និងប្រជាពលរដ្ឋក្នុងសង្កាត់អូឬស្សីនេះផ្ទាល់។ មន្ត្រីសាលាសង្កាត់មានតួនាទីជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់ចែង និងការប្រគល់អំណាចឲ្យអាជ្ញាធររដ្ឋ។ ជាពិសេសនាពេលថ្មីៗនេះក្រោមក្រោមការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការវិវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរដ្ឋបាលសង្កាត់ជាអ្នកអនុវត្តដោយផ្ទាល់ ក្នុងកិច្ចការងារនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរបងប្អូនប្រជាពរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សាការពារ នូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយចូលរួមឲ្យបានសកម្ម មោះមុត ក្នុងការយកចិត្តទុកដាក់ ខិតខំដោះស្រាយ បញ្ហាក្នុងមូលដ្ឋានសង្កាត់ ឲ្យបានល្អប្រសើរ។

ជាពិសេសការយកចិត្តទុកដាក់ថែរក្សាអនាម័យ ក្នុងការលាងសម្អាតដៃនឹងសាប៊ូ ឬ អាកុល ជេល ត្រូវពាក់ម៉ាសជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពសង្គម ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវកំពុងតែឆ្លងរីករាលដាលជាសកល។ជាចុងក្រោយឯកឧត្តម បានផ្ដល់ វត្ថុអនុស្សាវរីយ៍ ជាអំណោយដល់ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋដែលបានមកចូលរួមទាំង នៅសារុងម្នាក់មួយ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ