រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ
November 17, 2020 អ្នកទស្សនា :

នាថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលមានជំនួយបច្ចេកទេស និងថវិកា ពីអង្គការActionAid International Cambodia ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

កិច្ចប្រជុំ បានពិភាក្សាទៅលើ ÷

១.លិខិតបទដ្ឋានគតិយុត្ត នៃការបង្កើតសហគមន៍

២.ការកំណត់ទីតាំងគម្រោង

៣.គម្រោងផែនការសកម្មភាព និងថវិកា របស់គម្រោង។

ជាទិសអនុវត្តបន្ត លោកអភិបាលរងខេត្ត បានណែនាំដូចខាងក្រោម÷

-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសិក្សាលក្ខខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ ស្តីពីការបង្កើតសហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះកន្លងមក រួចធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ក្នុងដំណាច់ខែវិច្ឆិកានេះ។

-រដ្ឋបាលស្រុកស្រែអំបិល ត្រូវដឹកការិយាល័យចំណុះ និងអាជ្ញាធរឃុំពាក់ព័ន្ធ ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋ និងសិក្សាផលប៉ះពាល់ពីគម្រោង រួចធ្វើរបាយការណ៍មករដ្ឋបាល ក្នុងដំណាច់ខែនេះ។

-ភាគីអង្គការ ត្រូវធ្វើពង្រាងផែនការគម្រោងរបស់សហគមន៍ (ផែនការសកម្មភាព និងថវិកា) ឲ្យបានច្បាស់លាស់ រួចផ្តល់មករដ្ឋបាលខេត្ត ដើម្បីដាក់បញ្ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំបន្ទាប់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ