រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស.២០១៨
April 07, 2018 អ្នកទស្សនា :

ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹក ថ្ងៃសៅរ៍៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ខែមេសា ឆ្នាំ២០១៨នេះ លោកជំទាវដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឈឹម ស្រីមុំ រួម​ជាមួយ​ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលបានប្រព្រឹត្តទៅ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង។ ក្នុង​ពិធីនោះ ក៏មាន​ការ​អញ្ជើញ​ចូល​រួមពី​​មេបញ្ជាការ មេបញ្ជាការរង​ ស្នង​ការ​ស្នងការនគរបាល​រង​ខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង។ នៅក្នុង​ពិធី​អប​អរ​សាទរ និង​ទទួល​អំណរ​ឆ្នាំថ្មីនោះ ជាកិច្ច​ចាប់ផ្ដើម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​អភិបាល​ខេត្ត រួម​នឹង​ថ្នាក់​ដឹកនាំ​មន្ទីរអង្គភាពជុំវិញ​ខេត្ត​ បាន​ធ្វើ​ពិធីក្រុងពាលី​នៅ​អាស្រម​​លោកតា​ពញា​ដំបង​ដែក​ដើម្បី​បួង​សួង​តេជៈឫទ្ធិបារមី​សុំ​សុខ​សួស្ដី​សិរីគ្រប់ប្រការថ្វាយប្រគេន និង​​ជូន​ចំពោះ​សម្ដេច​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំងទាំង​មូល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ។​ ជាពិសេស​ជាង​នេះ ក៏សូម​បួង​សួង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ សូម​ឈ្នះអស់​មារសត្រូវ ដើម្បី​បន្ត​ដឹក​នាំនាវា​កម្ពុជា​ឲ្យ​មាន​សុខ​សន្ដិភាព ស្ថេរភាព​ និង​រីក​ចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ជាកិច្ច​បន្ទាប់ ក៏​មាន​ពិធីស្វាធ្យាយ​ព្រះបរិត្ត និង​ជយ​បរិត្ត​ប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវីលោកតាដំបងដែកលោកយាយទេព តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមទទួលបាននូវសុខភាពបរិបូណ៍ កម្លាំងមាំមួនបញ្ញាភ្លឺថ្លា អាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ពិសេសសូមអោយសន្តិភាពនិងការអភិវឌ្ឍគង់វង្សស្ថិតនៅក្នុងព្រះរាជណាចក្រកម្ពុជា និង ស្ថិតនៅក្នុងបេះដូងកូនខ្មែរគ្រប់រូបរាប់លានឆ្នាំ។ ឆ្លៀត​ក្នុង​ឱកាសនោះផង​ដែរ ឯកឧត្តម​អភិបាល​ខេត្ត ជួស​មុខ​ឲ្យ​ក្រុុមប្រឹក្សា​ខេត្ត​ គណៈអភិបាល​ខេត្ត​ បាន​ថ្លែង​អំណរ​ព្រះគុណ​ និង​អរគុណ​ចំពោះ​ព្រះវត្តមាន​ព្រះសិរីធម្មញ្ញាណ​ សុខ ថាន​ព្រះរាជាគណៈថ្នាក់​កិត្តិយស និង​ជាព្រះមេគណ​ខេត្ត​កំពង់​ឆ្នាំង ព្រះតេជៈគ្រប់​ព្រះសង្ឃ​ និង​ឯកឧត្តម លោកជំទាវ​ លោក លោកស្រី​ និង​មន្ត្រីរាជការ​ ដែល​បាន​អញ្ជើញ​ចូល​រួម​កម្មវិធី​អបអរ​សាទរ​​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី និង​សូម​ឲ្យ​ទេវតា​ឆ្នាំថ្មី​ បារមីលោកតាដំបង​ដែក និង​លោកយាយាទេព​បីបាច់​ថែរក្សា​ថ្នាក់​ដឹកនាំ​ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដើម្បីបុព្វហេតុជាតិិ និង​ប្រជាជន​។ ជាកិច្ចបញ្ចប់ លោកជំទាវ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល​ខេត្ត​ រួម​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំ​វិញ​ខេត្ត​ បាន​រាប់​បាត្រ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៤០​អង្គ​ផង​ដែរ។

​ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ