អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់
November 17, 2020 អ្នកទស្សនា :

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញ អោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីរៀបចំផែនការអភិវឌ្ឍ នូវសមិទ្ធផលថ្មីៗថែមទៀត។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០២០ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង អភិបាលក្រុងស្រុក ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ កន្លងមកនេះ រដ្ឋបាលមូលដ្ឋានមួយចំនួននៅពុំទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដូចជាព្រំប្រទល់ ភូមិ ឃុំសង្កាត់ និង ស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាកក្នុងគ្រប់គ្រង និង ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និង ពេលខ្លះបង្កបញ្ហាទំនាស់ព្រំប្រទល់ពីភាពមិនច្បាស់លាស់នេះផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាបជូនរបស់ក្រសួងមហាផ្ទៃ ក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួនដោយផ្អែកតាមកត្តាភូមិសាស្រ្ត និង ប្រជាសាស្រ្ត ស្របតាមគោលការណ៍ និង នីតិវិធីរួម សម្រាប់កាសិកស្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និង សង្គមទាំងមូលជាធំ៕

ប្រភព៖ អភិបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ