រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស ២០១៨
April 07, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ០៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងមានវត្ដមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកព្រឹទ្ធសភាភូមិភាគ៦ លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តមនាយឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្ត រួមនិងគណៈប្រតិភូកងពលលេខ៥ នៃកងទ័ពប្រជាជនវៀតណាម ខេត្តឡុងអាន និងខេត្តតៃនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ ។ មានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូថ្នាក់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈប្រតិភូភាគីមិត្តវៀតណាម ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស ២០១៨ នៅខេត្តស្វាយរៀង នៅថ្ងៃនេះ ដែលមិនត្រឹមតែបានញ៉ាំងឲ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីសាមគ្គីភាព ភាតរភាព និងមិត្តភាពដ៏ស្មោះស្ម័គ្រយូរអង្វែង រវាងប្រទេសទាំងពីរកម្ពុជា- វៀតណាម និងខេត្តទាំងបី ស្វាយរៀង-ឡុងអាន-តៃនិញ ក្នុងភាពជាបងប្អូន ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីលទ្ធផលដ៏ប្រសើរដ៏គួរជាទីមោទនៈនៃចំណងមិត្តភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងខេត្តស្វាយរៀង-ឡុងអាន និងខេត្តស្វាយរៀង-តៃនិញ រួមគ្នាសម្រេចបាននៅឆ្នាំ២០១៧ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម និងជាឆ្នាំខួបលើកទី៥០ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយក្នុងឱកាសឆ្នាំថ្មីនេះ ចំណងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានការរីកចម្រើនទ្វេរឡើងថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត ។ ក្នុងឱកាសនេះផងដែរ បន្ទាប់ពីសុន្ទរកថាជូនពររបស់ឯកឧត្ដម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរកថារបស់លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរកម្ពុជា-វៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ