ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារចាស់ជរា គ្មានទីពឹងចំនួន១៥គ្រួសារ ក្នុងឃុំអណ្ដូងស្នាយ និងឃុំព្រៃមូល ស្រុករលាប្អៀរ
November 13, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខា ឯកឧត្ដម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារចាស់ជរា គ្មានទីពឹង ១៥គ្រួសារ ក្នុងឃុំអណ្ដូងស្នាយ និងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេស ការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។ ក្នុងនោះផងដែរ ឯកឧត្ដមក៏បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក។

អំណោយក្នុងមួយគ្រួសារទទួលបានមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ត្រីខ ១០កំប៉ុង, មុង ០១, ភួយ ០១, ក្រមា ០១, សារុង ០១, សាប៊ូ ២ដុំ, ទឹកត្រី/ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូលាងចាន ៤ដប (២លីត្រ ជាអំណោយរបស់អនុសាខាកក្រក ស្រុករលាប្អៀរ) និងថវិកា ៤០,០០០រៀល ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ