https://www.interior.gov.kh/report/detail/6914
ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារ ជាមួយមេឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារជារដ្ឋបាលឃុំថ្មស ពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក។ កិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តកោះកុង ដោយមានសមាសភាព ចូលរួមប្រជុំរួមពីលោកមេឃុំថ្មស ស្មៀនឃុំ និងមេភូមិចម្លងគោ៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។