អាជ្ញាធរខេត្តតាកែវ ចុះចែកពូជស្រូវស្រាលជិត៤០តោន ជូនដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២០ក្នុងស្រុកចំនួន៣ចំនួន៤៩០គ្រួសារ
November 13, 2020 អ្នកទស្សនា :

តាកែវ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមនិងអាជ្ញាធខេត្តតាកែវ នៅពេញមួយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ម្សិលមិញនេះ បានចុះចែកពូជស្រូវស្រាលចំនួន៣៩០០០គីឡូក្រាម ដល់បងប្អូនកសិករចំនួន៤៩០គ្រូសារនៅក្នុងស្រុកចំនួន៣ ដែលកន្លងមកបានប៉ះពាល់ដោយគ្រោះទឹកជំនន់លើផ្ទៃដីស្រែប្រាំងនឹងស្រែវស្សារបស់ពួកគាត់។

ថ្លែងនៅក្នុងពិធីចែកពូជស្រូវប្រភេទស្រាល ជូនប្រជាកសិករដែលរងគ្រោះខូចខាតដំណាំស្រូវដោយសារទឹកជំនន់កាលពីលថ្មីកន្លងទៅនេះ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពន្យល់ដល់បងប្អូនប្រជាកសិករដែលមកទទួល ពូជស្រូវស្រាលយកមកស្តារផ្ទៃដីរបស់ខ្លួនដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នាឆ្នាំនេះ មុននឹងយកស្រូវពូជទាំងនេះមកធ្វើការដាំដុះនៅក្នុងស្រែរបស់បងប្អូន សូមបងប្អូនធ្វើការសាកល្បងដោយយកពូជស្រូវស្រាលនេះ មកហាលថ្ងៃរយៈពេល១អាទិត្យ ហើយយកមកត្រាំទឹកជាមុនសិន ហើយប្រសិនបើពូជស្រូវនេះវាដុះ មានន័យថា បងប្អូនអាចយកមកធ្វើការដុះដាំឬព្រួសនៅក្នុងផ្ទៃដីស្រែរបស់បងប្អូនបានហើយ។

លោកជំទាវ ចាន់ ផលលឿន បានបញ្ជាក់ទៀតថា ពូជស្រូវស្រាលនេះ គឺជាពូជស្រូវមិនប្រកាន់រដូវហើយឆាប់ទទួលបានផល ហើយក្នុងនោះដែរ សូមបងប្អូនប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះនឹងថែរក្សាអោយបានល្អដើម្បីធ្វើយ៉ាងណាទទួលបានទិន្នផលអោយបានច្រើនតោន សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់បងប្អូននៅក្នុងរដូវកូវីដ-១៩នេះ។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ ចូលរួមសោកស្តាយចំពោះការប៉ះពាល់ទៅដល់ទ្រព្បសម្បត្តិ និងខូចខាតផលដំណាំ ស្រូវរបស់បងប្អូនប្រជាពលរដ្ឋកន្លងមកដោយសារតែទឹកជំនន់។ ស្ថិតក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ហាដល់ក្រសួងកសិកម្មត្រូវបញ្ជេញស្រូវពូជ សម្រាប់ចែកជូន ទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អោយបានទាន់ពេលវេលា ក្រោយពីទឹកបានចាប់ផ្ដើមស្រក ពោលគឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំនឹងក្រើនរំលឹកបន្ថែមទៀត ទៅដល់បងប្អូនប្រជាកសិករ សូមបន្តប្រុងប្រយ័ត្ននឹងយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានអនាម័យជានិច្ច ពិសេសគឺពាក់ម៉ាស់ និងមានអាគុលឬជែលជាប់ខ្លួនគ្រប់ពេល ហើយរួមគ្នាអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានល្អ ដើម្បីរួមគ្នាទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ កុំអោយមានការរីករាលដាលដល់សហគមន៍របស់យើង។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានបញ្ជាក់ថា នៅក្នុងអំឡុងពេលជំនន់ទឹកភ្លៀងរយៈពេលកន្លងមក ខេត្តតាកែវ ទទួលរងផលប៉ះពាល់ផ្ទៃដីស្រែវស្សា និងស្រែប្រាំងរបស់កសិករចំនួន៣២៥៧ហិកតា និងខូចខាតទាំងស្រុងចំនួន៤៤៣ហិកតា ក្នុងនោះមានស្រុកចំនួន៥ដែលរងផលប៉ះពាល់ និងខូចខាត៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ