ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពតំបន់មាត់ស្ទឹងសែន ដើម្បីរកវិធីទប់ទល់នឹងការបាក់ច្រាំងជាបន្តបន្ទាប់
April 06, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពតំបន់មាត់ស្ទឹងសែន ដើម្បីរកវិធីទប់ទល់នឹងការបាក់ច្រាំងជាបន្តបន្ទាប់ ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមដងស្ទឹងសែន ក៏ដូចជាលើកកម្ពស់សោភ័ណភាពក្រុង នៅសង្កាត់ដំរីជាន់ខ្លា និងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ សុខភាព និងបរិស្ថានបានគ្រប់ៗគ្នា ដើម្បីសង្គមជាតិទាំងមូល ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព ទាក់ទាញភ្ញៀវទេសចរណ៍ កាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអប់រំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងព្រះសង្ឃ ឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួន និងចូលរួមសម្អាតទាំងអស់គ្នាដើម្បីមុខមាត់ខេត្ត ព្រមទាំងប្រទេសជាតិផងដែរ ។ អាជ្ញាធរខេត្ត ក្រុងគ្របលំដាប់ថ្នាក់ ខិតខំយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំសណ្ឋាប់ធ្នាប់សាធារណៈ ការសម្អាតបរិស្ថានក្នុងក្រុង ក៏ដូចជាតាមដងផ្លូវ ច្រាំងស្ទឹងសែន និងរៀបចំក្រុងស្ទឹងសែនឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង ៕ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ