ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក លើកទី១១ ដោយបានចែកមួកសុវត្តិភាពចំនួន ៣៥០មួកជូនប្រជាពលរដ្ឋ
April 06, 2018 អ្នកទស្សនា :

លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការបា្ររពទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើទី១១នៅពេលនេះគឺជាការវាយជួងជាថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអោយលាន់សូររំពងសព្វទិសទី រួមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាសើផ្លូវទាំងអស់ អោយខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់មកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅក្នុង ពិធីបុន្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយទុក្ខសោកនិងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវបានថ្លែងបែបនេះ នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងដែលមានមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុជ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៦០០នាក់។ នៅក្នុងពិធីនេះ លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមអនុវត្តឲ្យបាន នូវអនុសាសន៍របស់សម្ដេចហ៊ុនសែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើតាមម៉ូតូនិងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចនរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ តើបអាចកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍។

តាមការអំពាវ នាវ របស់ប្រមុខរាជរដ្ឋាភិបាល លោកជំទាវក៏បានសំណូមពរ ដល់អ្នករត់តាកស៊ី និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់សូមកុំតំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោក កែវ ពៅ ប្រធានលេខាធិការដ្ឋាន សុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងនៅក្នុងឆ្នាំ២០១៧ កើនឡើងចំនួន៨៥លើក ប្រៀបធៀបនឹងឆ្នាំ២០១៦ចំនួន៦៩លើក កើនឡើង១៦លើក។ បណ្តាលអោយរបួសចំនួន១៧៩នាក់ ប្រៀបធៀបឆ្នាំ២០១៦ ចំនួន១៧៥នាក់ កើនឡើង៤នាក់ និងបណ្តាលអោយស្លាប់៣៣នាក់ ប្រៀបធៀបឆ្នាំ២០១៦ ចំនួន៤៧នាក់ ថយចុះ១៤នាក់។ លោក កែវ ពៅ បានបញ្ជាក់ថាៈគ្រោះថ្នាក់បណ្តាលមកពី កត្តា៣សំខាន់ៗគឺៈ១កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្រែក្រវ៉ាត់ជាដើម។ ២ កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ី កង់ចាស់ ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម។ ៣កត្តាផ្លូវៈ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍។

នៅក្នុងពិធីនេះដែរ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបាន ចែកមួកសុវត្ថិភាពចំនួន៣៥០មួក ដល់ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប នៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង និងគិតាំងពីដើមឆ្នាំមកដល់ថ្ងៃនេះ អនុគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចែកមួកដល់ប្រជាពលរដ្ឋគ្រប់ស្រុកក្នុងខេត្ត បាន៨០០មួកហើយ។ ដោយឡែក ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន ចំនួន១៥នាក់ ដែលបានជួយឧបត្ថម្ភមួកសុវត្តិភាពកន្លងមក ក៏ត្រូវបានអនុគណៈកម្មការការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ផ្តល់ជូននូវលិខិតថ្លែងអំណរគុណផងដែរ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ