លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព ខេត្តក្រចេះ
April 06, 2018 អ្នកទស្សនា :

មន្ទីរសុខាភិបាលខេត្តក្រចេះ ធ្វើការប្រកាសតែងតាំងមុខតំណែង ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព ជាច្រើនរូប ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ និងអស់លោកស្រីនៅមន្ទីរសុខាភិបាល ព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យ មកពីមណ្ឌលសុខភាពនានា នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ។ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បានឲ្យដឹងថា ការតែងតាំងមុខតំណែងនេះដែរ មានប្រធាន អនុប្រធានការិយាល័យ៤រូប និងប្រធាន អនុប្រធាន មណ្ឌលសុខភាព៦រូបផងដែរ។ ក្នុងពិធីនេះដែរ លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ ក៏បានសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងលោកគ្រូ អ្នកគ្រូ ហើយលោកបានជំរុញឲ្យមន្រ្តីមន្ទីរសុខាភិបាល ក៏ដូចជាបុគ្គលិកពេទ្យទាំងអស់ ត្រូវគោរពវិជ្ជាជីវៈ និងមិនត្រូវរើសអើងចំពោះអ្នកជំងឺនោះទេ។ លោកបន្ដទៀតថា ធម្មតា អ្នកជំងឺតែងតែមានអារម្មណ៍មិនល្អ និយាយស្ដីមិនពិរោះ ហើយអ្នកជំងឺខ្លះមកពីជនបទ មិនសូវមានការយល់​ដឹង ដូចច្នេះសូមលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ កុំប្រកាន់ និងត្រូវយកចិត្តទុកដាក់ក្នុងព្យាបាល៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ