អាជ្ញាធរខេត្តកោះកុង រៀបចំពិធីចាប់ឆ្នោតលេខឡូតិ៍ក្បាលដីជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ស្ករ និងចំការអំពៅ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល
November 27, 2020 អ្នកទស្សនា :

នាថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចាប់ឆ្នោតលេខឡូតិ៍ក្បាលដី ចំណុច "C" ជូនប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ស្ករ និងចំការអំពៅ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ៥៨៥ គ្រួសារនេះ គឺជាការរួមបញ្ចូល រវាងក្រុមប្រជាពលរដ្ឋ ចំនួន ០៣ក្រុម រួមមាន÷ ក្រុម ៩៨ គ្រួសារ ១៧០ គ្រួសារ និងក្រុម ៣១៧ គ្រួសារ។ កន្លងមកក្រុម ៩៨ គ្រួសារ ក្រុម ១៧០ គ្រួសារ និងប្រជាពលរដ្ឋមួយចំនួន នៃក្រុម ៣១៧ គ្រួសារ បានចាប់ឆ្នោតលេខឡូតិ៍ក្បាលដី នៅចំណុច "A" និងចំណុច "B" រួចហើយ។ នាឱកាសនេះ គឺការចាប់ឆ្នោតលេខឡូតិ៍ក្បាលដី ប្រព្រឹត្តធ្វើឡើងសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលនៅសល់របស់ក្រុម ៣១៧ គ្រួសារ ប៉ុណ្ណោះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ