នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុកកំពង់រោទិ៍ ដើម្បីស្វែងយល់អំពីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលោកអភិបាលស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
សូមជម្រាបជូនថា វេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
-ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ការងារអភិវឌ្ឍន៍មូលដ្ឋាន (ជួសជុលផ្លូវ) ការផ្ដល់សេវាសាធារណ:
-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និង សំណង់
-ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើសៀវភៅគ្រួសារ ការកែទិន្នន័យអត្រានុកូលដ្ឋាន សុខភាពអនាម័យ បរិស្ថាន ការងារបរិស្ថាន និងអគ្គិសនី៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង