អាជ្ញាធរខេត្តព្រះសីហនុ ចុះណែនាំ និងផ្អាកអាជីវកម្មទូទាំងខេត្តចំនួន ៩៦កន្លែង
November 12, 2020 អ្នកទស្សនា :

ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និងផ្អាកអាជីវកម្ម ទូទាំងខេត្តចំនួន ៩៦កន្លែង រួមមាន៖

ទី១ ៖ ខារ៉ាអូខេ ចំនួន ៥១ កន្លែង

ទី២ ៖ ឌីស្តូតែក ចំនួន ៤ កន្លែង

ទី៣ ៖ បៀហ្គាឌីន ចំនួន ៧ កន្លែង

ទី៤ ៖ ម៉ាស្សា ចំនួន ២៦ កន្លែង

ទី៥ ៖ ស្ទីម សូណា ចំនួន ២ កន្លែង

ទី៦ ៖ ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែង

ទី៧ ៖ រោងភាពយន្ត ចំនួន ១ កន្លែង

សកម្មភាពខាងលើនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ក្រុមការងារចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក បង្កើនការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្តទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ