រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅក្រុងកំពង់ចាម
November 12, 2020 អ្នកទស្សនា :

កំពង់ចាម៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅបរិវេណវត្តខេមវ័នបឹងស្នាយ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក-លោកស្រីមេឃុំ មន្រ្តីរាជការសាលាក្រុង និងប្រជាពលរដ្ឋចូលរួមប្រមាណ១៦១នាក់ ស្រី៤២នាក់។

របៀបវារៈ

-បង្ហាញបញ្ជាផ្ទៃក្នុង

-ប្រកាសហេតុ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

-មតិស្វាគមន៍បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត

-ការណែនាំខ្លួនរបស់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត

-ការបង្ហាញតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត

-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត

-ការលើកឡើងជាមតិយោបល់ សំណើសំណូមពរ និងកង្វល់របស់សហគមន៍និងប្រជាពលរដ្ឋ

-ការដោះស្រាយបញ្ហាដែលបានលើកឡើង របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ

-របាយការណ៍បូកសរុបសង្ខេបនៃអង្គវេទិកា

-មតិបូកសរុបបិទអង្គវេទិកា របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត

បន្ទាប់ពីបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក និងវេទិកា ទទួលបានសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ ចំនួន២០ករណី ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីនៃមន្ទីរ អង្គភាពជំនាញ ធ្វើការដោះស្រាយ និងស្រាយបំភ្លឺ បានចំនួន ០៧ករណី និងត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីរកដំណោះស្រាយចំនួន១៣ករណី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ