អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន១៧១ តោន និងពូជបន្លែ៦មុខ ជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុកចំនួន ៦
November 12, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន១៧១ តោន និងពូជបន្លែចំនួន៦មុខជូនប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅក្នុងក្រុង ស្រុកចំនួន ៦ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១ ៧១០ គ្រួសារ ។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្ដម លោកជំទាវក្នុងក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងឲ្យដឹងថា ដំណាំស្រូវខូចខាតដោយាសារជំនន់ទឹកភ្លៀង មានចំនួន ១ ៧៩២ហ.ត ក្នុងនោះក្រុងកំពង់ឆ្នាំង ៥១ហ.តស្រុករលាប្អៀរ ៣៥៧ហ.ត, ស្រុកកំពង់ត្រឡាច ១៩៣ហ.ត, ស្រុកកំពង់លែង ២៧០ហ.ត, ស្រុកបរិបូណ៌ ២៤៣ហ.ត និងស្រុកជលគិរី ៦៧៨ហ.ត ។ ហើយនៅថ្ងៃនេះដែរ បងប្អូនប្រជាកសិករចំនួន ១ ៧១០គ្រួសារ ដែលមកពី ៦ក្រុង ស្រុក ក្នុងនោះក្រុងកំពង់ឆ្នាំង ៣០គ្រួសារ, ស្រុករលាប្អៀរ ៤១៤គ្រួសារ, ស្រុកកំពង់ត្រឡាច ៣២២គ្រួសារ, ស្រុកកំពង់លែង ១៥២គួ្រសារ, ស្រុកបរិបូណ៌ ២២៥គ្រួសារ និងស្រុកជលគិរី ៥៦៧គ្រួសារ សម្រាប់យកទៅដាំដុះឡើងវិញ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម ក៏បានសំដែងនូវការគោរពដឹងគុណចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល, ឯកឧត្តមបណ្ឌិតសភាចារ្យ, ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក, ឯកឧត្តម ជា វ៉ាន់ដេត, លោកជំទាវ ជូ ប៊ុនអេង, និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល មន្ទីរជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងបានលើកគម្រោងស្តារជួសជុលសារឡើងវិញជាបន្តបន្ទាប់។

មានមតិសំណេះសំណាលក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវអារម្មណ៍សោកស្តាយ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត ជំរុញឱ្យកសិករត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញ ព្រមទាំងបានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឱ្យខានតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហាធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅក្នុងក្រុង ស្រុកចំនួន ៦ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១ ៧១០ ដោយមួយគ្រួសារទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ