ក្រុមប្រឹក្សាខេត្តកោះកុង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
November 12, 2020 អ្នកទស្សនា :

នាថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ព្រនទាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំផ្ដោតទៅលើរបៀបវារៈសំខាន់ៗ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧

២-របាយការណ៍ ស្ដីពីសកម្មភាពរបស់គណៈអភិបាលខេត្តកោះកុង

៣-របាយការណ៍លទ្ធផលការងារប្រចាំខែតុលា របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៤-របាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែតុលា និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៥-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំត្រីមាសទី៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង

៧-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេច ស្ដីពីការបែកចែកតួនាទី និងភារកិច្ច ជូនគណៈអភិបាលខេត្តកោះកុង

៨-ពិនិត្យ និងអនុម័តលើសំណុំឯកសារពាក់ព័ន្ធ និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមបណ្ដាស្រុក ក្រុង ឆ្នាំ២០២០

៩-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០

១០-បញ្ហាផ្សេងៗ....៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ