រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកអូររាំង
November 12, 2020 អ្នកទស្សនា :

មណ្ឌលគិរី ៖ ដើម្បីតាមដាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច របស់មន្ត្រីរាជការ និង ស្វែងយល់ពីតំរូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំនិង មន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះ ធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ