ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ចាម ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
November 12, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ឯកឧត្តមឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជេីញសួរសុខទុក្ខ និងចែកស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកចំនួន០៥ស្រុក មាន១៣ឃុំ ស្មើនឹង៣២០០គ្រួសារ ដេីម្បីស្ដារឡើងវិញឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ។

ក្នុងកម្មវិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម លោកជំទាវ តំណាងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ជើងព្រៃ ព្រៃឈរកំពង់សៀម និងស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលដ្ឋ សរុបប្រមាណ ៣.៥០០នាក់។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្ទឹងត្រង់ ចំការលើ បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣,១៥គ.ម និងខូចខាតប្រវែង ១៤,៣២ម៉ែត្រ។ លិចដំណាំស្រូវ ចំនួន ២.៩០៤ហិកតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១៩៦៧ហិចតា ស្មើនឹង៣.២០០គ្រួសារ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាវិធានការចាំបាច់នានាត្រូវបានដាក់ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញចុះអន្តរាគមន៍ ដោយយកគ្រឿងចក្រចុះកាយបើកមុខទឹកភ្លៀង រំដោះទឹកភ្លៀង មិនឱ្យជន់លិចដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្លូវគមនាគមន៍បានទាន់ពេលវេលា ពិសេសបានជួយសង្គ្រោះផ្លូវជាតិ៧ ដែលរងការជន់លិច មិនឱ្យខូចខាតធ្ងន់ធ្ងរ។ តាងនាមឲ្យគណៈអភិបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំង៣.២០០គ្រួសារ ឯកឧត្តមអភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ពូជស្រូវ ដល់ប្រជាកសិករដែលរងការខូចខាតនាពេលនេះ និងគោរពជូនពរ សម្តេចទាំងទ្វេរ សូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិកម្ពុជា និងសូមគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ទៀត។

នៅ​ក្នុង​ឱកាស​នោះឯកឧត្តមឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន ​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែល​សម្ដេច​តែង​តែ​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង សម្តេចមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំ​បាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ។ ហើយថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនស្រូវពូជ ដល់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ សម្រាប់ការបង្កបង្កើនផលក្នុងការស្តារឡេីងវិញ នូវអ្វីដែលជាការខូតខាត ដោយជំនន់ទឹកភ្លៀងកន្លងទៅ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក ដែលបង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបង្កើតឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំដល់ អាជ្ញាធរមូលដ្ឋាន ចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការនានា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ចាម ចំនួន ៣២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ