គណៈប្រតិភូខេត្តបាក់លីវ អញ្ជើញមកជូនពររដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះសីហនុ
April 05, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តបាក់លីវ ដឹកនាំដោយលោក វ៉ូន ឈុនណាំ អនុប្រធានគណៈកម្មការប្រជាជនខេត្តបាក់លីវ អញ្ជើញជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ ការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខនេះ ។ លោក វ៉ូន ឈុនណាំ អនុប្រធានគណៈកម្មការប្រជាជនខេត្តបាក់លីវមានប្រសាសន៏ថា ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្តបាក់លីវ សូមជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជួបនូវសេចក្តីសុខ សេចក្តីចម្រើននាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ។ លោកក៏បានលើកឡើងថា ខេត្តបាក់លីវ និងខេត្តព្រះសីហនុជាខេត្តសម្ព័ន្ធភាព និងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត នៅក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ នយោបាយ ហើយប្រជា ពលរដ្ឋខេត្តបាក់លីវ និងបានចូលមកធ្វើការវិនិយោគ និងទេសចរនៅខេត្តព្រះសីហនុនាពេលខាងមុខនេះផងដែរ ដើម្បីឲ្យទំនាក់ទនងកាទូតរវាងខេត្ត និងប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀត ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់គណៈប្រតិភូថ្នាក់ដឹកនាំ និងប្រជាជនខេត្តបាល់លីវក្នុងឱកាសមកជូនពរដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះ សីហនុ នាឱកាសចូលបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូន ពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិក្រុងព្រះសីហនុទឹកជ្រៅ និងធំជាងគេក្នុងប្រទេសកម្ពុជា មានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ ហើយបច្ចុប្បន្នខេត្ត មានភាពទាក់ទាញដល់អ្នកវិនិយោគគិនបរទេស ពិសេសរយៈពេល ២ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍លឿន ស្របពេលដែលប្រទេសជាតិមានសុខសន្តិ ភាព ស្ថេភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។ ឯកឧត្តម យន្ត មីន បានសុំឲ្យខេត្តបាល់លីវ ជួយជំរុញប្រជាពល រដ្ឋ និងអ្នកវិនិយោគមកខេត្តព្រះសីហនុ ហើយខេត្តព្រះសីហនុ បើកទ្វាចំហរទទួលអ្នកទេសចរ និងវិនិយោគមកពីគ្រប់ទិសទី មកកាន់ខេត្តព្រះសីហនុ ៕ ប្រភពព័ត៌មាន: ខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ