រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព
November 12, 2020 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព។

លោកអភិបាលរងខេត្ត សូមអរគុណលោក លោកស្រី ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ជាពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអង្គការដៃគូ ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ផ្តោតលើការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល ដែលមកពីស្រុកថ្មបាំង ស្រុកស្រែអំបិល និងបូទុមសាគរ ក្នុងគោលបំណង ១-បង្ហាញលទ្ធផលការអនុវត្តគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព កត្តាប្រឈម ការអនុវត្ត និងអនុសាសន៍សម្រាប់ការអនុវត្តបន្ត ២-ពិភាក្សាពីផែនការសម្រាប់អនុវត្តបន្ត ដោយរួមបញ្ចូលការបញ្ជ្រាបជំងឺ កូវីដ-១៩ ការពង្រឹងគុណភាព នៃកិច្ចប្រជុំ និងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ដើម្បីគាំទ្រគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ និង៣-ពង្រឹងទំនាក់ទំនង ការចូលរួម និងការបង្កើតទំនាក់ទំនង រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ត្រីផ្នែកលើកកំពស់សុខភាពថ្នាក់ខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាពឃុំ-សង្កាត់ និងអង្គការ CRS ដែលត្រូវគាំទ្រ នឹងធ្វើការជាមួយគ្នា ដើម្បីអនុវត្តគម្រោង និងរៀបចំផែនការសម្រាប់ការអនុវត្តគម្រោងបន្តបន្ទាប់ទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ