អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងរៀបចំពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋចំនួន៣២០០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម
November 11, 2020 អ្នកទស្សនា :

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យទីតាំងរៀបចំពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋចំនួន៣២០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅអំឡុងដើមខែតុលា ឆ្នាំ២០២០ តាមបណ្តាស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង ដែលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ២.៩០៤ហិចតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាតចំនួន ១.៩៦៧ហិចតា ស្មើនឹង៣.២០០គ្រួសារ និងបានប្រសើរឡើងវិញចំនួន៩៣៧ហិចតា ស្មើនឹង ១.១៥៣ គ្រួសារ។ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភស្រូវពូជ ចំនួន ៣២០តោន សម្រាប់ការស្ដារឡើងវិញ ចំនួន ១.៩៦៧ហិចតា នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ចំនួន ៣២០០គ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ