អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនឯកជនពេលកន្លងមក
November 11, 2020 អ្នកទស្សនា :

ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក។

លោកអភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក ជាមួយអាជ្ញាធរស្រុកគិរីសាគរ។ សមាសភាព ចូលរួមប្រជុំរួមមាន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានការិយាល័យភូមិបាលស្រុកគិរីសាគរ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មេឃុំភ្ញីមាស មេឃុំព្រែកខ្សាច់ មេឃុំកោះស្តេច អ្នកពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ