អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ០១កន្លែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
November 11, 2020 អ្នកទស្សនា :

ថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីទំនាស់ដីធ្លី០១កន្លែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រវាងឈ្មោះ ហ៊ុយ ភារម្យ ជាមួយឈ្មោះ ឈុត អ៊ាន។

ក្នុងកិច្ចប្រជុំ លោក សុខ សុទ្ធី បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយឈរលើគោលការណ៍យោគយល់ និងអធ្យាស្រ័យគ្នាដើម្បីបញ្ចប់ទំនាស់។ សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះពុំទទួលបានលទ្ធផលទេ ដោយភាគីឈ្មោះ ហ៊ុយ ភារម្យ មិនយល់ព្រម៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ