ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត
November 11, 2020 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលមានសមាសភាពចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណចំនួន៦៥រូប។

កិច្ចប្រជុំបានផ្ដោតសំខាន់ លើការចូលរួមមតិយោបល់ ពិនិត្យលើសេចក្ដីព្រាង នៃសេចក្ដីសម្រេចរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលពាក់ព័ន្ធលើខ្លឹមសារនិងការកែសម្រួលសមាសភាព តួនាទីភារកិច្ច ការអនុវត្តសកម្មភាពការងារគ្រប់គ្រងដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីឲ្យយន្តការនៃគណៈកម្មាធិការនេះ អនុវត្តការងាររបស់ខ្លួនបានកាន់តែសកម្មនិងសម្រេចលទ្ធផលមានប្រសិទ្ធភាពបន្ថែមទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើ ដល់គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពីទទួលបាននូវយន្តការនៃសេចក្ដីសម្រេចនេះហើយ ត្រូវចូលរួមអនុវត្តការងារតាមតួនាទីភារកិច្ចក្នុងគណៈកម្មាធិការនេះអោយមានប្រសិទ្ធិភាពក្នុងការឆ្លើយតប និងសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ដោយយើងបានត្រៀមលក្ខណៈបម្រុងរួចជាស្រេច មានទាំងយន្តការ និងផែនកា ដោយប្រើវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប អោយបានសកម្មថែមទៀត ក្នុងកិច្ចបំពេញបេសកកម្មនៅក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមនឹងមុខសញ្ញាគ្រោះថ្នាក់របស់ប្រជាជន និងសហគមន៍ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក រៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក និងណែនាំដល់ឃុំ សង្កាត់ធ្វើការកែសម្រួលគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ផងដែរ ដើម្បីឲ្យស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីឲ្យយន្តការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ នៅខេត្តកំពត ដំណើរការប្រកបដោយប្រសិទ្ធភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ