ថ្នាក់ដឹកនាំខេត្តកោះកុង ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សាអំពីដំណើរការ នៃការចុះបំពេញបេសកកម្មការងារ នៅមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត
November 11, 2020 អ្នកទស្សនា :

ថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងរបស់លោកជំទាវអភិបាលខេត្ត បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សាអំពីដំណើរការ នៃការចុះបំពេញបេសកកម្មការងារ នៅមន្ទីរ អង្គភាពមួយចំនួន ក្នុងខេត្តកោះកុង។

ដោយផ្តោតសំខាន់លើ÷

១.ការផ្សព្វផ្សាយ អំពីច្បាប់ បទដ្ឋានគតិយុត្តជាតិ អន្តរជាតិនានា របស់គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ

២.ផែនការ នៃការចុះពិនិត្យកន្លែងឃុំឃាំងបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរឃុំឃាំង នៃពន្ធនាគារខេត្ត

៣.ផ្សេងៗ

គោលបំណងជាសារវន្ត នៃដំណើរបេសកកម្មនេះ គឺសំដៅធានាការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។

ជាលទ្ធផល កិច្ចប្រជុំ បានឯកភាព លើផែនការសកម្មភាព ដូចខាងក្រោម÷

+ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះពិនិត្យស្ថានភាពកន្លែងឃុំឃាំងបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងជួបសម្ភាស ជាមួយជនត្រូវជាប់ឃុំបណ្តោះអាសន្ន (ប្រសិនបើមាន)

+ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះពិនិត្យមន្ទីរឃុំឃាំង នៅពន្ធនាគារខេត្ត និងជួបសម្ភាស ជាមួយជនជាប់ទោស ពិរុទ្ធជន និងទណ្ឌិត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ