រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងវិធានការការពារការរីករាលដាលជម្ងឺកូវីដ១៩ និងការងារត្រៀមរៀបចំចែកពូជស្រូវដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង
November 10, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយពង្រឹងវិធានការការពារការរីករាលដាលជម្ងឺកូវីដ១៩ និងការងារត្រៀមរៀបចំចែកពូជស្រូវដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំង រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវបន្ដផ្សព្វផ្សាយវិធានការការពារជម្ងកូវីដ១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ