អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា នៅក្នុងវត្តព្រះមហោសថសុវណ្ណគីរីបឹងដែង នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
November 10, 2020 អ្នកទស្សនា :
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា នៅក្នុងវត្តព្រះមហោសថសុវណ្ណគីរីបឹងដែង (ហៅវត្តផ្កាឈូកមាស) ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះមហោសថសុវណ្ណគីរីបឹងដែង។ គួរបញ្ជាក់ថា វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេចរណ៍បែបវប្បធម៌ ដែលត្រូវបានរៀបចំកសាងឡើងវិញក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្តួចផ្តើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសំណង់ប្រវត្តិសាស្រ្តនៅសម័យតែជោសែន ដែលត្រូវបានប្រគល់សិទ្ធជូន ឯកឧត្តម ឃឹម សារិទ្ធ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង។ ដោយឡែក ការអញ្ជើញចុះមកពិនិត្យមើលសំណង់ នាព្រឹកនេះ គឺតាមរយៈ ការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិ របស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន ៤0% និងរបងបង្កាន់ ដែលនៅខ្វះប្រវែង ១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង ៩៦ម៉ែត្រ និងស្នើសុំលាបព័ណ៌សាឡុំ ឡើងវិញ។ នាឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ដោយសាតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាស កសាង និងមានភិវឌ្ឍន៍ ទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអណាចក្រ។ បើទោះបី ជាយើងមានសន្តិភាព តែពេលនេះ យើងនៅប្រឈមនឹងការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ស្របពេលដែលពិភពលោក បាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តនូវវិធានការណ៍ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់នូវជម្ងឺកូវីដ-១៩។ ជាពិសេស ក៏បានអំពាវនាវ ដល់អ្នកដែលបានពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បី ទប់ស្កាត់ក្នុងការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវមួយនេះ ចូលទៅក្នុងសហគមន៍៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ