រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ នៅស្រុកចិត្របុរី
November 10, 2020 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាស្រុក-ឃុំផងដែរ។

ការរៀបចំប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ក្នុងគោលបំណង៖-១.ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពអាទិភាព នៃការអភិវឌ្ឍសម្រាប់ឆ្នាំ២០២០ -២.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ -៣.ធានាបានភាពជាតំណាងសាធារណៈ យ៉ាងពិតប្រាកដ ក្នុងការពង្រឹងលើអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ -៤.ធានាថា ក្រុមប្រឹក្សាមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានសិទ្ធិចូលរួម និងលើកឡើងនូវសំណួរពាក់ព័ន្ធបញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន និង៥.ធានាឆ្លើយតបបាន តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីឱ្យបានស្មើៗគ្នា។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក លោកស្រីតំណាងប្រជាពលរដ្ឋដែលបានមកចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដោយបានលើកឡើងជាសំណួរ និងសំណូមពរផ្សេងៗក្នុងគោលបំណងដើម្បីសហគមន៍ ភូមិ ឃុំរបស់ខ្លួនមានការអភិវឌ្ឍ ហើយចំពោះបញ្ហា សំណូមពរដែលបានលើកឡើងនាពេលនេះ មួយចំនួនក្រុមការងារបានធ្វើការដោះស្រាយ ហើយមួយចំនួនទៀតដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ដទៀត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំ មុននឹងឯកភាពសម្រេចតាមសំណើរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ជៀសវាងសម្រេចសំណើទៅបង្កផលលំបាកដល់ពួកគាត់នៅពេលអនាគត។

គូសបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន-បញ្ហាទំនាស់ព្រំដីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ. -បញ្ហាទំនាស់ដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន. បញ្ហាអ្នកសារព៍ត៌មានអាណាធិបតេយ្យ និងកុងត្រូលជជុះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ