ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ ចំនួន១១០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានស្រូវពូជ និងគ្រឿងបរិភោគឧបភោគ ព្រមទាំងសម្ភារមួយចំនួនពីរាជរដ្ឋាភិបាល
November 10, 2020 អ្នកទស្សនា :

បន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជេីញជាអធិតបតីដ៏ខ្ពង់ខ្ពស់ ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន១១០០០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដេីម្បីជាដេីម្បីទុនសម្រាប់ធ្វេីការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រក់ចុះ។

ពិធីចែកជូនស្រូវពូជនេះធ្វេីឡេីនៅព្រេកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណផ្សារចំការតាដោក ស្ថិតនៅភូមិចំការតាមដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា ៖ នៅឆ្នាំ២០២០នេះប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ត្រូវបានជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋជាច្រេីន ដោយឡែកនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាមានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងនោះខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ផ្ទះសំបែង និងផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋជាច្រេីនផងដែរ។

ទន្ទឹមនឹងជាមួយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ថ្លែងចូលរួមចូលរួមសោកស្តាយចំពោះផល់ប៉ះពាលដោយសារទឹកជំនន់នាពេលកន្លងមក ពិសេសខេត្តបន្ទាយមានជ័យជាខេត្តមួយរងគ្រោះធ្ងន់ធ្ងរនឹងយូជាងគេ ហេីយអ្វីដែលគួរឲ្យសោកស្តាយនោះក្នុងខេត្ត មួយនេះមានករណីលង់ទឹកស្លាប់រហូតទៅដល់២៨នាក់។

ឯកឧត្តម បន្តថា ៖ ការងារជាចំបងដែលយេីងត្រូវធ្វេី គឺត្រូវជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ដោយមិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះឡេីយ ត្រូវដោះស្រាយបញ្ហាទាំងនេះដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយមានការគិតគូពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចទាំងពីរបានចែកជូនស្រូវពូជ ដល់បងប្អូនពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡេីងវិញ នូវអ្វីដែលជាការខូតខាត់ ដោយសារតែទឹកជំនន់កន្លងមក។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ៖ បេីទោះបីជាជំនន់បានស្រកហេីយក៏ដោយ ក៏យេីងជាអាជ្ញាធរ ក៏ដូចជាបងប្អូនពលរដ្ឋទាំងអស់ ត្រូវមានជាវិធានការត្រៀមសម្រាប់រក្សាទឹកទុកប្រេីប្រាស់នៅរដូវប្រាំងនាពេលខាងមុខ សម្រាប់ប្រេីប្រាស់ឲ្យបានគ្រប់រដូវកាល។

ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យទាំង១១០០០គ្រួសារ ទទួលបានក្នុង១គ្រួសារ មានស្រូវពូជសែនក្រអូប៤ការ៉ុងស្មើ១០០គីឡូក្រាម, អង្ករ១ការ៉ុងស្មើ២៥គីឡូក្រាម, មី១កេស,ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសធំ, ទឹក ត្រី១យួ ទឹកស៊ីអ៉ីវ ១យួរ និងឃីត១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ រួមនឹងថវិការ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ