អាជ្ញាធរខេត្តសៀមរាប នាំយកពូជស្រូវសែនក្រអូប ចំនួន ១០តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ផ្តល់ជូនកសិករដែលខូចខាតដោយគ្រោះទឹកជំនន់ នៅស្រុកក្រឡាញ់
November 09, 2020 អ្នកទស្សនា :

ថ្ងៃទី០៩​ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវសែនក្រអូប ចំនួន ១០តោន ត្រូវបានលោក នាក់​ ណេរ៉ុន​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់​ទឹកភ្លៀង​ ចំនួន១០០គ្រួសារ​ មកពី​ឃុំ​ចំនួន​ ០៣​ គឺឃុំកំពង់ថ្កូវ​ ឃុំតាអាន​ និងឃុំចន្លាសដៃ ដោយក្នុង​ ០១គ្រួសារ​ ទទួល​បាន​ស្រូវពូជចំនួន​ ១០០គីឡូក្រាម​ ពិធីនេះប្រារព្ធឡេីងនៅបរិវេណសាលាឃុំកំពង់ថ្កូវ​ ស្រុកក្រឡាញ់​ ខេត្តសៀមរាប។

លោកស្រី​ ម៉មនី​ រង្សុី​ បានធ្វើគារវកិច្ចស្វាគមន៍​ និងបញ្ជាក់ពីទំហំនៃការខូចខាត ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់​លេីផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០​ និងបង្កការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រេីនហិកតា។ ក្នុងការផ្តល់ស្រូវពូជមិនរើសរដូវនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់ទឹកភ្លៀង​នៅស្រុកក្រឡាញ់នេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានស្តារឡើងវិញ ពីការបាត់បង់ស្រូវដែលខូចខាតដោយសារទឹកជំនន់នេះ។

លោក​ ទា​ គឹម​សុទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានមានមតិសំណេះសំណាល​សួរសុខទុក្ខ​ និងលេីកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋបន្តការខិតខំ​ដាំដុះ​លេីវិស័យកសិកម្ម​ ពិសេស​ដំណាំស្រូវ​ ពីព្រោះ​ស្រូវជាអាហារប្រចាំថ្ងៃរបស់យេីង។

សូមបញ្ជាក់ថា​ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបានទទួលស្រូវពូជចំនួន​ ៨០.៥តោន​ ពីគណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ហេីយនេះជាលេីកទី៦​ សម្រាប់​ការចែកពូជស្រូវជូនបងប្អូនប្រជាកសិករក្នងខេត្ត​ បន្ទាប់ពីបានចែកជូនបងប្អូនប្រជាកសិករ​នៅស្រុកជីក្រែង​ ចំនួន​ ១២តោន​ សូទ្រនិគម​ ១២តោន​

ប្រាសាទ​បាគង​ ១១​តោន​ ពួក​ ២០តោន​ ក្រុងសៀមរាប​ ១៥.៥តោន​។

លោក នាក់​ ណេរ៉ុន​ អភិបាលរងខេត្តបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោក ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍន៍សង្គម​ និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេស​ក្នុងពេលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។ លោកបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ធននឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារកសិករ និងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខមាលភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ ។ លោក ក៏បានសំណូមពរ និងណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និងសូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ