ពូជស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ផ្តល់ជូនដល់កសិករដែលខូចខាតដោយគ្រោះទឹកជំនន់ ចំនួន២ស្រុកក្នុងខេត្តសៀមរាប
November 09, 2020 អ្នកទស្សនា :

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាបអមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អាជ្ញាធរដែនដីពូជស្រូវសែនបានយកពូពស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ២៤០គ្រួសារ ក្នុងស្រុកចំនួន២ គឺស្រុកសូទ្រនិគមចំនួន ១២០គ្រួសារ ស្រុកជីក្រែង ១២០គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប ១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មន ប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤គ្រួសារ។ ចំពោះស្រុកដែលទទួលបានស្រូវពូជពេលនេះ ក្នុងនោះដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសូទ្រនិគម ចំនួន ៤៤៨ ហិកតា មាន ៣ឃុំ ស្មើ៧ភូមិ មាន៧២៣គ្រួសារ ខូតខាតទាំងស្រុង ២០៣ហិកតា ស្មើ ៤១៤គ្រួសារ។, ស្រុកជីក្រែងប៉ះពាល់ ៤ឃុំ មាន ២៨ភូមិ ស្មើ៣២៤គ្រួសារ លើផ្ទៃដី ៣២៤ ហិចតា ខូតខាតទាំងស្រុង ២៨១ហិចតា ស្មើ៣២៤គ្រួសារ ហើយការជូនដល់ប្រជាពលរដ្ឋដល់បងប្អូនពេលនេះ ដែលរងគ្រោះដោយសារតែទឹកជំនន់ទាំងពីរស្រុក ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានស្តាឡើងវិញ ពីការបាត់បង់ខូចខារ ដោយសារទឹកជំនន់នេះ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។ លោកក៏បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ។

លោកបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់គ្រងយកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ។ លោកបានផ្តាំផ្ញើដល់បងប្អូន ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជម្ងឺកូវិដ១៩ គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ពីព្រោះថា ជម្ងឺកូវិដ១៩វាមិនភ្លេចយើងទេ មានតែយើងគ្រប់គ្នាទេភ្លេចជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ