រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីសូត្រមន្តក្រុងពាលីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ គ.ស២០១៨
April 05, 2018 អ្នកទស្សនា :

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំ និងប្រារព្ធពិធី សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ គ.ស២០១៨ និងពិធីដង្ហែផ្លែត្នោតយក្ស ដើម្បីយកមកដាក់តាំងនៅសួនច្បារវិមានសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយ ស.ស.យ.ក ខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តការណ៍កំពង់ស្ពឺសង្រ្កាន្តលើកទី៣​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅសួនសម្ដេច សង្ឃរាជ ជួន ណាត រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ កំពង់ស្ពឺសង្រ្កាន្តលើកទី៣​ នឹងនាំមកជូនបងប្អូនសប្បាយជាមួយលែ្បងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិគក់ ពាំពងមាន់ អូសធៀងស្លា-ល- និងមានការប្រគំតន្ត្រីសម័យផងដែរ។ សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តលើកទី៣ រយៈពេល ០៣ថ្ងៃ នៅសួនសម្ដេច សង្ឃរាជ ជួនណាត៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨) 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ