កិច្ច​ប្រជុំ​ផ្សព្វផ្សាយផែន​ការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ២០១៨ ខេត្ត​កំពង់​ឆ្នាំង​ ស្ដីពីការ​អនុវត្ត​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ ជំហាន​២
April 05, 2018 អ្នកទស្សនា :

កំពង់​ឆ្នាំង​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក​ ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅសាល​ប្រជុំ​«គ»សាលា​ខេត្ត​កំពង់​ឆ្នាំង​ បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយផែន​ការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ២០១៨ ខេត្ត​កំពង់​ឆ្នាំង​ ស្ដីពីការ​អនុវត្ត​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ ជំហាន​២ ( LASED II ) ក្រោម​អធិបតីភាព លោក អៀង វុធ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង។​ នៅក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយនោះដែរ​ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក អម សុភា ប្រធាន​គម្រោង​LASED II ប្រចាំខេត្ត​កំពង់​ឆ្នាំង​ មន្ត្រីគម្រោង​ថ្នាក់​ជាតិ មន្ត្រីគម្រោង​ថ្នាក់​ខេត្ត​ មន្ត្រីគម្រោង​ថ្នាក់​ស្រុក មន្ត្រីការិយាល័យ​បច្ចេកទេស​ស្រុក មន្ត្រីថ្នាក់​ឃុំ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ​៤១​នាក់។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អម សុភា ប្រធាន​គម្រោង​ប្រចាំ​ខេត្ត​បាន​លើក​ឡើង​ថា គោល​បំណង​អភិវឌ្ឍន៍​គម្រោង​ គឺដើម្បី​ជួយ​លើក​កម្ពស់​លទ្ធភាព​សម្បទានិកដែល​ជាអ្នកទទួល​ផល​ នៃគោល​ដៅ​របស់​គម្រោងលើធន​ធាន​កសិកម្ម ហេដ្ឋារចនាសម្ពន្ធ​ និង​សេវាកម្ម ដែល​បាន​ជ្រើស​រើស​ក្នុង​សហគមន៍​តាម​រយៈ ពង្រឹង​ក្រុម​សហគមន៍ដើម្បី​អាច​ធ្វើ​ការ​កំណត់ និង​ចាត់​អាទិភាព​បាន​នូវ​បច្ចេកទេស​សមស្រប​ក្នុង​ការ​គាំទ្រ និង​ការ​វិនិយោគលើ​ហេដ្ឋារចនាសម្ពន្ធ​សហគមន៍ ផ្ដល់​អាទិភាព​ហិរញ្ញវត្ថុ​លើ​ផលិតកម្ម និង​ការ​បង្កើន​រចនា​សម្ព័ន្ធ​សហគមន៍ និង​ធ្វើការ​ពង្រីក​បន្ថែម​សកម្មភាព​គាំទ្រ​លើ​វិស័យ​កសិកម្ម​ និង​ការ​លើក​កម្ពស់​ជីវភាព​សហគមន៍។​ បន្ថែម​ពីលើ​នេះ លោក​ប្រធាន​គម្រោង​ ក៏បាន​អាន​របាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព​គម្រោង​ដែល​រួមមាន៖​ ការងារ​រដ្ឋបាល​គម្រោង​ និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការងារ​បណ្ដុះ​បណ្ដាល​សមត្ថភាព​​ និង​ប្រជុំ​ទិសដៅការងារ ការងារ​ដីធ្លី និង​មុខ​សញ្ញា​អ្នកទទួល​ដី ការរៀបចំ​បង្កើត​រចនា​សម្ព័ន្ធភូមិ ការងារ​គាំទ្រ​លើ​ហេដ្ឋារចនាសម្ពន្ធ​ និង​សេវាកម្ម​សហគមន៍ ការងារ​គាំទ្រ​សេវាកម្មកសិកម្ម និង​ប្រព័ន្ធស្រោច​ស្រព និង​បញ្ហា​ប្រឈម​ និង​ដំណោះ​ស្រាយ​ផង​ដែរ។ មានមតិ​សំណេះ​សំណាល​នាឱកាស​នោះ ឯកឧត្តម អៀង វុធ​ អភិបាល​រង​ខេត្ត​ ដោយ​ផ្អែក​លើ​របាយការណ៍​វឌ្ឍនភាព​គម្រោង ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​ក្រុម​ការងារ​ដែល​បាន​នឹង​កំពុង​សស្រាក់​សស្រាំ​បំពេញ​ការងារ​រហូតសម្រច​បាន​លទ្ធផល​ល្អ​ប្រសើរ​តាម​ផែន​ការ​សកម្មភាព​ដែល​បាន​គ្រោង​ទុក​ ។ទន្ទឹម​នោះ បើ​ទុក​ណា​មាន​បញ្ហា​ប្រឈម​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អនុម័ត​ផែន​ការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ២០១៨ បន្តិច​មែន​ ក៏ក្រុម​ការងារ​បាន​អនុវត្ត​សកម្មាភាព​របស់​រដ្ឋបាល​ខេត្ត​មាន​ដំណើរ​ការ​ធម្មតា។​ ជាទីបញ្ចប់​ឯកឧត្តម​អភិបាលរង​ខេត្ត​ បាន​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្ដី​មហាប្រសើរ​ ក្នុង​ឱកាសបុណ្យ​ឆ្នាំ​​ថ្មី​ ឆ្នាំច សំរឹទ្ធិ​ស័ក​ ព.ស២៥៦២ ដែល​នឹង​មក​ដល់​នាពេល​មុខ​នេះ និង​សូម​ឲ្យសម​ប្រកប​តែ​​ពុទ្ធពរ​បួន​ប្រការ​គឺអាយុ វណ្ណៈ សុខៈ និង​ពលៈ​កុំបីឃ្លៀង​ឃ្លាត​ឡើយ​។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ