ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ និងថ្នាក់ដឹកនាំខេត្តរតនគិរី​ ចុះសួរសុខទុក្ខកម្លាំងនគរបាលការពារព្រំដែន​ នៃវរៈនគរបាលតូចលេខ​ ៦២៣​ និង២០៣​
April 05, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ​ ៥រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ អមដំណើរដោយអនុរដ្ឋលេខាធិកា​ តំណាងអគ្គនាយកដ្ឋាន​ អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានអញ្ជើញចុះសំណេះសំណាល​ និងសួរសុខទុក្ខ​កម្លាំងនគរបាលការពារព្រំដែន​ នៃវរៈនគរបាលតូចលេខ​ ៦២៣​ និង២០៣​ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស​ អូរយ៉ាដាវ​ និងស្រុកតាវែង​ នៃខេត្តរតនគិរី​ ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តមអភិបាលខេត្ត​ បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងការជូនពរសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ​ ជូនចំពោះកងកម្លាំងទាំងអស់​ ព្រមទាំងសម្តែងនូវការកោតសរសើរនូវវរៈភាពដ៏អង់អាច​ក្លាហាននូវក្នុងបុព្វហេតុបូរណភាពទឹកដី​ អធិបតេយ្យភាព​ជាតិ​ មាតុភូមិ​ ដោយពុំខ្លាចនឿយហត់​ ខណៈដែលជនមួយចំនួ​នបែរជាបំផុសបំផុល​ ប្រឌិតព័ត៌មាន​ និងសន្យាកាត់ទឹកដីឲ្យបរទេសទៅវិញ​ ។

ឯកឧត្តម​បន្តថា​ ការផ្សាភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ​ និងសមរភូមិក្រោយមានសារៈសំខាន់​ដូចគ្នា​ ហើយជានិច្ចជាកាលថ្នាក់ដឹកនាំជាតិតែងតែយកចិត្តទុកដាក់នៅក្នុងការរៀបចំផែនការរក្សាសនណ្តាប់ធ្នាប់សាធារណៈ​ ផែនការការពារជាតិ​ និងការផ្គត់ផ្គង់កម្លាំងសមរភូមិមុខ​ ។ ក្នុងឱកាសនេះដែរ​ ឯកឧត្តម​រដ្ឋលេខាធិការ​ និងបានចែកជូននូវគ្រឿងឧបភោគបរិភោបមួយចំនួ​នជូនដល់វរៈនគរបាលទាំងពីរដែលជាអំណោយរបស់សម្តេចក្រឡាហោម​ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួង​ និងឯកឧត្តមអភិបាលខេត្ត​ ក្នុងនោះក៏បានឧបត្ថម្ភថវិកា​ជូនកម្លាំង​វរៈនគរបាលទាំងពីរ​ សរុប​ ២៨២នាក់​ ក្នុងម្នាក់ៗថវិកា​ ៥០,០០០៛​ ផងដែរ​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ