ឯកឧត្តម អ៊ូច ភា បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលក្នុងខេត្តតាកែវប្រចាំឆ្នាំ២០១៧និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨
April 04, 2018 អ្នកទស្សនា :

រសៀលថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជា អធិបតីក្នុងពីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ មន្ទីរសុខាភិបាលខេត្តតាកែវ។ ក្រោយពីបានស្តាប់នូវរបាយការណ៍សន្និតបាតរបស់មន្ទីរសុខាភិបាលរួចមក ឯកឧត្តមអភិបាលខេត្ត បានសំដែង នូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និង មន្រ្តីរាជការបម្រើការងារក្នុងវិស័យសុខាភិបាលរបស់ខេត្តតាកែវ ទាំងអស់ដែលបានខិតខំបម្រើសេវាសុខាភិបាល ជូនប្រជាជាពលរដ្ឋ ជាពិសេសជួយព្យាបាលដល់ប្រជា ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃក្នុងរយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំ ផ្ញើនូវអនុសាសន៍ មួយចំនួនដល់មន្រ្តីសុខាភិបាលក្នុង ខេត្តតាកែវ ត្រូវខិតខំទ្វេរដង ក្នុងការផ្តល់សេវាសុខា ភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ដោយឈរគោលការណ៍នៃក្រម សីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ជាពិសេស និងជាកាតព្វកិច្ច ត្រូវជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រដោយពុំ យកកម្រៃ និងមិនត្រូវមានការរើសអើងចំពោះអ្នកជម្ងឺ ឡើយ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់នូវវិស័យសុខាភិបាលរបស់ខេត្តតាកែវ និយាយដោយឡែក និងជារួមរបស់ប្រទេសជាតិទាំងមូល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ