ពិធីបិទអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្ត និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង
April 03, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុងអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីបិទអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្ត និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ អង្គសន្និបាតនេះ មានការចូលរួមពីប្រតិភូ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីស្នងការរង តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការសឹករងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នាយ និងនាយរងការិយាល័យជំនាញ មេបញ្ជាការ និងមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ អធិការនគរបាលក្រុង ស្រុកទាំង ៧ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត៕

ប្រភពព័ត៌មានៈ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ