ឯកឧត្ដម ម៉ែន វិបុល បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត និងលោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
April 03, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះនៅសាលប្រជុំ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងលោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. ព្រមទាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ។ ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក លោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក ឯកឧត្ដមក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកអាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ។ ជាមួយនេះ លោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. បានជម្រាបជូនពីស្ថានភាពទូទៅ និងដំណើរការសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើគ្រឿងបង្គុំបរិក្ខាអគ្គិសនី និងការផលិតថាមពលអគ្គិសនី ហើយលោកស្រីក៏បានសំណូមពរដល់ ឯកឧត្ដមអភិបាលខេត្ត សូមជួយគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននាពេលខាងមុខនេះ ។ មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមសម្ដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. នៅក្នុងទឹកដីខេត្តស្វាយរៀង ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ អាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុន និយាយជារួមនៅទូទាំងប្រទេស និងនិយាយដោយឡែកក្នុងខេត្តស្វាយរៀង កាន់តែមានការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើងជាបន្តបន្ទាប់ ។ ដូច្នេះ គម្រោងវិនិយោគលើវិស័យផលិតថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. គឺពិតជាសមស្រប និងឆ្លើយតបចំពោះតម្រូវការនេះ ដែលក្នុងនាមអាជ្ញាធរខេត្តឯកឧត្ដមអភិបាលខេត្ត សូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គាំទ្រដល់ដំណើរការសង្វាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋានក្នុងខេត្ត ផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ