https://www.interior.gov.kh/report/detail/670
ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងសហការី បានជួបសម្តែងការគួសម ជាមួយ ឯកឧត្តម អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលអញ្ជើញមកជូនពរ ដល់លោកជំទាវអភិបាលខេត្ត និងសហការីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិភាក្សាការងារមួយចំនួន ក្នុងគោលដៅពង្រីកទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការពារអភិរក្សធម្មជាតិ សត្វព្រៃ និងព្រៃឈើ ជីវ:ចំរុះ នៅខេត្តកោះកុង៕ ប្រភពព័ត៌មាន :រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។