ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តរតនគិរី
April 02, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលពិធីនេះប្រារព្ធធ្វើឡើងសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។ យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ មានប្រជាពលរដ្ឋប្រមាណ ១៨៤,២៩៤ នាក់ បានមកទទួលសេវាសុខភាពពីសេវាសុខាភិបាលរបស់រដ្ឋនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពនានាទូទាំងខេត្ត ។ លោកបន្តថា មន្ត្រីសុខាភិបាលបានខិតខំយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងការងារប្រយុទ្ធនឹងជម្ងឺឆ្លងផ្សេងៗ ដែលបច្ចុប្បន្នកំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាព ជាក់ស្តែងការប្រយុទ្ធប្រឆាំងជម្អឺគ្រុនចាញ់ក្នុងឆ្នាំ២០១៧ មានអត្រាស្លាប់០% ដែលវឌ្ឍនភាពនេះនឹងបន្តឈានទៅសំរេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលុបបំផាត់ជម្ងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ។ អភិបាលខេត្តស្តីទី ឯកឧត្តម គិត ទ្រី និងឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបាននៅក្នុងឆ្នាំ២០១៧ កន្លងទៅ ដែលលទ្ធផលទាំងនេះគឺជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធគ្រប់ផ្នែក នៅក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបន្តថា សុខភាពគឺជាកត្តាសំខាន់នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ នៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អ នឹងមានលទ្ធភាពពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងគុណភាពជីវិត ។ ទន្ទឹមនឹងនោះនៅក្នុងបរិបទកំណែទម្រង់មន្ត្រីសុខាភិបាលគ្រប់រូប ត្រូវបន្តពង្រឹងសមត្ថភាពចំណេះដឹង ពង្រឹងកាងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ស្នាមញញឹម ត្រូវប្រកាន់ភ្ជាប់ឥរិយាបទជាអ្នកបម្រើ និងវប្បធម៌សេវាសាធារណៈ ស្គាល់អំពីតួនាទី ភារកិច្ច របស់ខ្លួន និងចេះរៀបចំផែនការសម្រាប់អនុវត្តនៅក្នុងកិច្ចការងារ ។ សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី មានមន្ត្រីសុខាភិបាលសរុបចំនួន៤៣៩ នាក់ មានមន្ទីរពេទ្យបង្អែកចំនួន ០២ មណ្ឌលសុខភាព ២៥ និងប៉ុស្តិ៍សុខាភាពមួយចំនួនទៀត ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ