រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តការណ៍កំពង់ស្ពឺសង្ក្រាន្ត លើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅសួនសម្ដេច សង្ឃរាជ ជួន ណាត
April 01, 2018 អ្នកទស្សនា :

រីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨! ឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំព្រឹត្តការណ៍កំពង់ស្ពឺសង្រ្កាន្តលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅសួនសម្ដេច សង្ឃរាជ ជួន ណាត រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ កំពង់ស្ពឺសង្រ្កាន្តលើកទី២ នឹងនាំមកជូនបងប្អូនសប្បាយជាមួយលែ្បងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិគក់ ពាំពងមាន់ អូសធៀងស្លា-ល- និងមានការប្រគំតន្ត្រីសម័យផងដែរ។ សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តលើកទី២ រយៈពេល ០៣ថ្ងៃ នៅសួនសម្ដេច សង្ឃរាជ ជួនណាត៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ