អាជ្ញាធរខេត្តកំពង់ធំ ​នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៣៥០គ្រួសារ នៅស្រុកប្រាសាទសំបូរ
October 21, 2020 អ្នកទស្សនា :

​​      (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររា   រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ៣៥០គ្រួសារ មកពីឃុំចំនួន ៥ នៅស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

      នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។

      ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែជាប់លំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំចុះសាកសួរសុខទុក្ខបងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច។

      ឯកឧត្តម សុខ លូ បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធាន សុវត្ថិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។

      ថ្នាក់ដឹកនាំទាំងពីរបានបានជំរុញឲ្យ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះត្រួតពិនិត្យផលប៉ះពាល់ស្រូវវស្សារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលទទួលការរងខូចខាតដោយសារជំនន់ទឹកភ្លៀង នៅពេលទឹកស្រកចុះទៅវិញ ត្រូវត្រៀម ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ពូជស្រូវជូនដល់ប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលបន្តទៀត ដើម្បី កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

      គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣៥០គ្រួសារ នៅស្រុកប្រាសាទសំបូរនោះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ